កម្មវិធីសិក្សាថ្នាក់ថែទាំកុមារទទួលយកកុមារដែលមានក្រុមអាយុដូចខាងក្រោម៖
• ទារក អាយុ២-១២ ខែ
• កុមារ អាយុ១-២ ឆ្នាំ
• កុមារ អាយុ២-៤ ឆ្នាំ

នៅមជ្ឈមណ្ឌលថែទាំកុមាររបស់សាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា គ្រូបង្រៀនផ្តោតសំខាន់អោយកុមារតូចៗទទួលបានការអភិវឌ្ឍផ្នែករាងកាយ ខួរក្បាល និងការគ្រប់គ្រងអារម្មណ៍ក្នុងការទំនាក់ទំនងនៅសង្គមខាងក្រៅ។ ដើម្បីជួយអោយកុមារតូចៗទទួលបានការយល់ដឹងកាន់តែច្រើន គ្រូបង្រៀនផ្សារភ្ជាប់ទំនាក់ទំនងស្និទ្ធស្នាលជាមួយសិស្សដើម្បីបំពេញតម្រូវការចាំបាច់ ក៏ដូចជាថែទាំពួកគេដើម្បីទទួលចំណេះដឹងផ្សេងៗជាច្រើនអំពីបណ្តុំនៃគុណតម្លៃ។ តាមរយៈវិធីសាស្រ្តបង្រៀននេះមានផ្សារភ្ជាប់ការយកចិត្តទុកដាក់ជាមួយកុមារផងដែរនោះ នឹងជួយឱ្យសីលធម៌កុមារកាន់តែល្អនិងសិក្សាអ្វីៗថ្មីៗដែលពុំធ្លាប់បានជួបប្រទះពីមុនមក។

 
There is no form selected or the form was deleted.
   

International Daycare | Preschool | Primary | Secondary School

* Trilingual: English | Chinese | Cambodian