Happy Chinese New Year 2020

សាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា បានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាលពី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា នៅក្នុងបរិវេណសាលាថ្មីរបស់ពួកយើងដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនម៉លទី១ ។ សិស្សរបស់យើងគ្រប់កម្រិតផ្សេងៗគ្នាបានសម្តែងរាំនូវបទចម្រៀងជាភាសាចិន ដើម្បីស្វាគមន៍ឆ្នាំថ្មី។ សិស្សរបស់យើងក៏បានថ្លែងសុន្ទរកថាជាភាសាចិន ដើម្បីស្វាគមន៍ឆ្នំាថ្មី ដែលបង្ហាញពីភាពស្ទាត់ជំនាញនៃការប្រើប្រាស់ភាសាចិនរបស់ពួកគេ។ សាលាក៏បានរៀបចំការប្រកួតប្រជែងបង្ហាញម៉ូតសម្លៀកបំពាក់ចំពោះសិស្សដែលបានស្លៀកសំលៀកបំពាក់ប្រពៃណីចិនបានស្អាតជាងគេផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានការសំដែងដោយក្រុមម៉ុងសាយដើម្បីអបអរសាទរ បុណ្យប្រពៃណីចិន ក៏ដូចជាជូនពរឱ្យពួកយើងទាំងអស់គ្នាមានសំណាងល្អ ទទួលបាននូវភាពរុងរឿងនិងជោគជ័យក្នុងឆ្នាំថ្មី ឆ្នាំ២០២០ នេះ។