សាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា (CISC) ធានាអះអាងថា សិស្សានុសិស្សម្នាក់ៗ បង្កើនការស្រឡាញ់ចំពោះការសិក្សា តាមរយៈមេរៀនទាក់ទាញក្នុងថ្នាក់រៀន និងតាមរយៈសកម្មភាពក្រៅថ្នាក់រៀន ដើម្បីអនុវត្តទ្រឹស្តី និងបង្ហាញទេពកោសល្យនិងជំនាញរបស់ពួកគេ។

សាលាថែមទាំងផ្តល់គុណតម្លៃយ៉ាងសំខាន់ចំពោះការចូលរួមរបស់ឪពុកម្តាយ នៅក្នុងដំណើរការអប់រំ ដែលពួកគេជាដៃគូដ៏សំខាន់ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបាននូវសមិទ្ធិផល និងសម្រេចគោលដៅសិក្សាពិតប្រាកដ។

ព្រឹត្តិការណ៍សង្គមនិងសិក្សាធិការដែលរៀបចំជារៀងរាល់ឆ្នាំដោយសាលាមានដូចជា ៖
• សិក្ខាសាលាបើកបវេសនកាល (ជាមួយអាណាព្យាបាល)
• របាយការណ៍សិក្សាសិស្សម្នាក់ៗប្រចាំត្រីមាស (ជំនួបរវាងឪពុកម្តាយនិងគ្រូ)
• ទិវាជួបជុំគ្រួសារ
• ពិធីចូលឆ្នាំសកល និងបុណ្យណូអែល
• ពិធីចូលឆ្នាំប្រពៃណីចិន
• ពិធីចូលឆ្នាំប្រពៃណីខ្មែរ
• ពីធីប្រគល់បណ្ណសរសើរនិងវិញ្ញាបនបត្រ
• កម្មវិធីប្រកួតប្រជែង (គណិតវិទ្យា វិទ្យាសាស្រ្ត ផ្សេងៗ)

 
There is no form selected or the form was deleted.
   

International Daycare | Preschool | Primary | Secondary School

* Trilingual: English | Chinese | Cambodian